Header Ads

អ្នកជំនាញប្រាប់ពីទំនិញលើទីផ្សារដែលមានស្តង់ដាប្រើប្រាស់មានសុវត្ថិភាព

អ្នកជំនាញប្រាប់ពីទំនិញលើទីផ្សារដែលមានស្តង់ដាប្រើប្រាស់មានសុវត្ថិភាព
​ដោយ៖​ ច្រាយ ចំណាន
​រាជធានីភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់វិទ្យាស្ថានស្តង់ដាជាតិកម្ពុជា បាន​បង្ហាញពីវិធីសាស្រ្តមួយចំនួន ដើម្បីដឹងពីទំនិញដែលមានគុណភាព និងសុវត្ថិភាពក្នុង​ការប្រើប្រាស់ស្រប​ពេលការប្រើប្រាស់សារធាតុគីមីក្នុងទំនិញ និងចំណីអាហារកាន់តែមានការព្រួយបារម្ភពីប្រជាពលរដ្ឋ។

​លោកចាន់ បូរិន្ទប្រធានវិទ្យាស្ថានស្តង់ដាជាតិកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ វិច្ឆិកាកន្លងមកថា ផលិត​ផលប្រើប្រាស់ និងចំណីអាហារលក់នៅលើទីផ្សារ ដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ សុទ្ឋតែមានបិទស្លាក និងមានអក្សរកាត់.ច.ប.ផជាសញ្ញាសម្គាល់របស់វិទ្យាស្ថានស្តង់ដាជាតិកម្ពុជា អនុញ្ញាត្តឲ្យចរាចរនៅលើទីផ្សារ និងប្រើប្រាស់បានប្រកបដោយសុវត្ថិភាព។ លោកបន្តថា ចំណែកទំនិញដែលគ្មានបិទស្លា​កអក្សរ ច ប ផនោះ ជាទំនិញមានគុណភាពឬគ្មានគុណភាព លោកមិនអាចបញ្ជាក់​បាននោះទេ ព្រោះវាជាប្រភេទទំនិញដែលមិនឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹម​ត្រូវ។
​លោកបន្តថា “ទំនិញដែលគ្មានបិទស្លាក និងអក្សរ ច ប ផ សុទ្ឋតែជាទំនិញខុសច្បាប់ និងត្រូវចាត់វិធានការណ៍ ប៉ុន្តែវិទ្យាស្ថានស្តង់ដាជាតិកម្ពុជាមិនមានសមត្ថ​កិច្ច ឬយន្តការការងារគ្រប់គ្រាន់ដើម្បីអនុវត្តន៍នោះទេ”។លោកបន្តថា “បច្ចុប្បន្នទំនិ​ញដែលចរាចរលក់នៅលើទីផ្សារ ហើយមានផ្ទុកសារធាតុគីមីបានថយចុះ ធៀបនឹង ប៉ុន្មានឆ្នាំមុន ដោយសារការចូលរួមត្រួតពិនិត្យជាប្រចាំពីមន្រ្តីពាក់ព័ន្ឋ”។
​លោកចាន់ បូរិន្ទបានបន្តថា ឆ្លើយតបនឹងបញ្ហានេះ ក្រសួងនឹង​ធ្វើការបណ្តុះបណ្តាលមន្រ្តីចន្លោះពី៧០ទៅ៨០នាក់ មកពី២៥រាជធានី ខេត្ត រយៈពេ​ល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់២៥វិច្ឆិកាខាងមុខនេះ។ លោកបន្តថា ការបណ្តុះបណ្តាល​នេះ ជាការពង្រឹងសមត្ថភាពមន្រ្តី ដើម្បីពួកគេមានចំណេះដឹងគ្រប់គ្រា​ន់ អាចចុះត្រួតពិនិត្យតាមសិប្បកម្មផលិតទំនិញ ឬចំណីអាហារនានា ក្នុងន័យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញនិងចំណីអាហារប្រើប្រាស់ ដើម្បីបញ្ចៀសផលប៉ះពា​ល់ទៅលើសុខភាពប្រជាពលរដ្ឋ។
​លោកគឹម មាសសុខសីហាអគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានថ្លែងឲ្យដឹងផងដែរថា សមត្ថកិច្ចកាំកុងត្រូលបានធ្វើការកាន់តែសកម្ម ក្នុងការចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងគោលដៅសំខាន់ៗតាមគ្រប់បណ្តាខេត្ត ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ហើយនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ អគ្គនា​យកដ្ឋានកាំកុងត្រូល បានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនពិសោធន៍ចល័តតាមរថយន្តដើម្បី​ឲ្យមន្រ្តីអគ្គនាយកដ្ឋាន អាចធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារនៅទីតាំង ដែលពិបាកទៅដល់បាន។
​លោកបន្តថា អ្វីដែលអគ្គនាយកដ្ឋានកាំកុងត្រូលផ្តោត គឺផ្តោតលើការត្រួតពិនិ​ត្យទំនិញនាំចូលនៅតាមព្រំដែន ចុះស្រាវជ្រាវទំនិញតាមគោលដៅសំខាន់ៗ និងអប់រំ​ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងម៉ឺងម៉ាត់ តាមរយៈការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ឋ។លោកបន្តថា អ្វីដែលជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានត្រឹមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយការដាក់ទោសឬមិនដាក់​ទោសជាចំណាត់ការរបស់តុលាការ ដោយកន្លងមកមន្រ្តីនៅតាមសាខានិមួយៗមាន​ការកសាងសំណុំរឿងចន្លោះពី២០ ទៅ៣០ករណីបញ្ជូនទៅតុលាការ ចំពោះអ្នកផលិត ទំនិញប្រើប្រាស់ក្លែងក្លាយ និងមានផ្ទុកសារធាតុពុលគីមី។
​រូបភាព ទំនិញនិងមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារនានា(រូបថត ឯកសារ)។

No comments

Powered by Blogger.